តោះមកយល់ដឹងអំពី PMOS!

PCOS (Polycystic Ovary Syndrome) គឺជាជំងឺអ័រម៉ូនទូទៅមួយ​ ដែលប៉ះពាល់ដល់ស្រ្តីក្នុងអំឡុងពេលវ័យបន្តពូជ ហើយអាចបន្តជះឥទ្ធិពលដល់សុខភាពរបស់ពួកគេនៅពេលក្រោយក្នុងជិវិត។PCOS អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពជីវិតរបស់ស្រ្តី ដោយពួកគាត់មួយចំនួនអាចជួបប្រទះ ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជំងឺពាក់ព័ន្ធនឹងការបរិភោគ និង/ឬការយល់ឃើញអវិជ្ជមានចំពោះរូបរាងកាយ។

គេប៉ានប្រមាណថាស្រ្តីប្រមាណ ១០ ទៅ ១៣% នៅទូទាំងពិភពលោកមាន PCOS ប៉ុន្តែស្រ្តី ៧០% ដែលមានជំងឺនេះមិនទាន់ត្រូវបានធ្វើរោគវិនិច្ឆ័យនោះទេ។

ហើយជាអកុសល PCOS ក៏មានភាគរយក្នុងនោះសម្រាប់ស្រ្តីមួយចំនួនមានលក្ខណៈតំណពូជក្នុងគ្រួសារ ហើយវាអាចចាប់ផ្តើមបង្ហាញរោគសញ្ញាតាំងពីវ័យជំទង់។

ដូច្នេះហើយការយល់ដឹងទាន់ពេលវេលាអាចជួយកែប្រែគុណភាពជីវិតបាន។

មនុស្សជាច្រើននៅតែយល់ថា PCOS គ្រាន់តែជាជំងឺដែលប៉ះពាល់ដល់អូវ៉ែ ឬប្រព័ន្ធបន្តពូជតែប៉ុណ្ណោះ។

ប៉ុន្តែបច្ចុប្បន្ន អ្នកជំនាញផ្នែកសុខភាពបានចាប់ផ្តើមប្រើប្រាស់ពាក្យ PMOS ដើម្បីផ្តល់នូវការយល់ដឹងឱ្យកាន់តែល្អ និងច្បាស់លាស់ពីជំងឺនេះ និងផលប៉ះពាល់របស់វាដល់សុខភាពអ័រម៉ូន ប្រព័ន្ធរំលាយអាហារ​ និងសុខភាពរយៈពេលវែងផងដែរ។

លើសពីនេះទៅទៀត គោលការណ៍ណែនាំអន្តរជាតិផ្អែកលើភស្តុតាង ស្តីពីការវាយតម្លៃ និងការគ្រប់គ្រងជំងឺ PMOS ដែលបានធើ្វបច្ចុប្បន្នភាពជាមួយប្រជុំសព្ទបច្ចេកទេសថ្មីរបស់ PMOS នៅក្នុងឆ្នាំ២០២៦ សង្កត់ធ្ងន់ថា PMOS មិនគួរត្រូវផ្តោតតែលើសុខភាពបន្តពូជប៉ុណ្ណោះទេ តែគួរត្រូវបានយល់ដឹង និងគ្រប់គ្រងជាបញ្ហាសុខភាពដ៏ស្មុគស្មាញមួយដែលប៉ះពាល់ដល់រាងកាយទាំងមូល។គោលការណ៍ណែនាំមួយនេះ ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ក៏ដូចជាការយកចិត្តទុកដាក់លើសុខភាពផ្នែករំលាយអាហារ និងផ្នែកសរសៃបេះដូង សុខភាពផ្លូវចិត្ត និងគុណភាពជីវិត ទម្លាប់រស់នៅល្អ សុខភាពបន្តពូជ និងមករដូវ និងតម្រូវការសុខភាពរយៈពេលវែងរបស់ស្រ្តី។

គោលការណ៍ណែនាំនេះក៏លើកទឹកចិត្តឱ្យមានការផ្តល់ចំណេះដឹងដល់អ្នកជំងឺ និងការសម្រេចចិត្តរួមគ្នា ដើម្បីជួយឱ្យស្រ្តីយល់ដឹងកាន់តែច្បាស់អំពីជំងឺមួយនេះ និងចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងសុខភាពរបស់ខ្លួន។

ការយល់ឃើញថា PMOS ជាបញ្ហាសុខភាពដែលប៉ះពាល់ដល់រាងកាយទាំងមូល អាចជួយលើកកម្ពស់ការពិនិត្យរកជំងឺមុនពេលមានរោគសញ្ញា និងការគ្រប់គ្រងជំងឺបានកាន់តែល្អ និងជាលទ្ធផល វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺរុំារ៉ៃផ្សេងៗទៀត។

ស្រ្តីអាចសម្គាល់ឃើញ រោគសញ្ញា ឬការប្រែប្រួលមិនប្រក្រតីណាមួយដែលអាចពាក់ព័ន្ធនឹង PMOS រួមមានការមករដូវមិនទៀងទាត់ ឬក៏បាត់រដូវ ការដុះសក់ច្រើនខុសធម្មតាតាមរាងកាយ លើមុខ​ និងលើមុខជាដើម ឡើងមុនច្រើនម្តុំចង្ការ ការប្រែប្រួលទម្ងន់ដោយមិនដឹងមូលហេតុ សក់ស្តើង ឬជ្រុះសក់ ឬក៏ការពិបាកមានផ្ទៃពោះ។លើសពីនេះ ស្ត្រីមួយចំនួនក៏អាចមានរោគសញ្ញាដទៃទៀត ដូចជា កម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានអារម្មណ៍នឿយហត់ជាប់ជាប្រចាំ គុណភាពនៃការគេងមិនល្អ និងមានការពិបាកក្នុងការភ្ញាក់នៅពេលថ្ងៃ ជាដើម។

ការសម្គាល់រោគសញ្ញាទាំងអស់នេះបានឆាប់រហ័ស និងការស្វែងរកពិគ្រោះយោបល់ពីអ្នកជំនាញសុខភាពអាចជួយឱ្យការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា និងការគ្រប់គ្រងជំងឺបានត្រឹមត្រូវ។

ដូច្នេះ ការបង្កើតទម្លាប់សុខភាពពេលមករដូវល្អៗ នឹងតាមដានការមករដូវ និងវដ្តរដូវខ្លួន និងការយល់ដឹងកាន់តែប្រសើរពីវដ្តរដូវរបស់ខ្លួន គឺជាជំហានដ៏សំខាន់ក្នុងការគាំទ្រសុខភាព និងសុខុមាលភាពរបស់ស្រ្តីទាំងមូល។

ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យតាមដានរដូវរបស់ពួកគេឱ្យបានទៀងទាត់ និងជាប់លាប់ និងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរនៅក្នុងវដ្តរដូវរបស់ពួកគេ មានដូចជាការមករដូវមិនទៀងទាត់ បាត់រដូវ ឬក៏ការមករដូវច្រើនខុសធម្មតា ឬការឈឺចាប់ខ្លាំងនៅពេលមករដូវ)។

លើសពីនេះ ការថែរក្សាការទទួលទានអាហារដែលមានតុល្យភាព ការធើ្វលំហាត់ប្រាណជាប្រចាំ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងភាពតានតឹង អាចជាកត្តាដ៏សំខាន់ក្នុងការធ្វើឱ្យសុខភាពទាំងមូល និងសុខភាពពេលមករដូវប្រសើរឡើង។

ដោយយល់ដឹងអំពីអ្វីទៅជារឿងធម្មតាសម្រាប់រាងកាយរបស់ខ្លួន និងការសម្គាល់រោគសញ្ញាខុសធម្មតា ឬការផ្លាស់ប្តូរដែលកើតមានជាបន្តបន្ទាប់ ស្រ្តីអាចមានលទ្ធភាពក្នុងការកំណត់បញ្ហាសុខភាពដែលអាចកើតមាន និងស្វែងរកការពិគ្រោះយោបល់ពីអ្នកជំនាញសុខភាពនៅពេលដែលត្រូវការ។

ការយល់ដឹងកាន់តែទូលំទូលាយ និងការសន្ទនាបើកចំហអំពីសុខភាពពេលមករដូវ អាចជួយជំរុញឱ្យមានការធ្វើសកម្មភាពបានកាន់តែឆាប់ ទទួលបានការគាំទ្រទាន់ពេលវេលា និងលទ្ធផលសុខភាពរយៈពេលវែងកាន់តែប្រសើរ។

យើងខ្ញុំនៅហ្រ្គីនឡេឌីកម្ពុជា សង្ឃឹមថាអត្ថបទនេះនឹងជួយឱ្យស្រ្តី និងភ្មេងស្រីកាន់តែច្រើនសម្គាល់រោគសញ្ញានៃជំងឺ PMOS ស្វែងរកការពិគ្រោះយោបល់ពីអ្នកជំនាញនៅពេលចាំបាច់ និងយកសុខភាពរយៈពេលវែងរបស់ពួកគេជាអាទិភាព។

Next
Next

PCOS & PMOS: More than just a reproductive condition