top of page

ជាតិតុកសិចរកឃើញក្នុងសំឡី(អនាម័យ)ផ្លាស្ទិច / Toxic Pad

Updated: Jan 26

ដកស្រង់ចេញពីឯកសារ "WRAPPED IN SECRECY TOXIC CHEMICALS IN MENSTRUAL PRODUCTS" - A report Toxics Link for a toxics-free world



ទម្លាប់ល្អជាការដាក់ចិត្ត ដើម្បីអនាគតសុខភាពក្នុងរយៈពេលយូរ។ បើសុខភាពមិនមែនជារឿងចម្បង តើអ្វីវិញ?


ជុំវិញពិភពលោកមានមនុស្ស ប្រហែល ១.៨ រយលាននាក់មករដូវ។ ក្នុងមួយជីវិតអ្នកដែលមករដូវ គាត់អាចប្រើប្រហែលជាអស់ ១៨០០ សំឡីផ្លាស្ទិក។ ដឹងអត់ថាសំឡីអនាម័យមានជាតិផ្លាស្ទិកប្រហែលជា ៩០% ហើយដឹងត្រូវការពេលប៉ុន្មានបានរលាយអត់?


៤០០ ទៅ ៨០០ ឆ្នាំ!​ ផ្លាស្ទិកអាយុវែងជាងមនុស្សទៀត។ ទោះជារលាយក៏ដោយ វាគ្រាន់តែក្លាយជាកំទេចតូចៗប៉ុណ្ណោះ... អុីចឹង! ទោះមនុស្សរលាយបាត់អស់ ក៏ប្លាស្ទិចនៅតែរកឃើញលើផែនដីដដែល។


ដើមកំណើតរបស់សំឡីផ្លាស្ទិកនេះគឺចេញមកពី គិលានុបដ្ឋាកម្នាក់ក្នុងប្រទេសបារាំង ដែលប្រើឈើ នឹងសំឡីទប់ ឈាមអ្នកជម្ងឺមានរបួស ជាពិសេសដោយសារសង្គ្រាមព្រោះតែឈាមច្រើនពេក។ ហើយក៏ត្រូវបានអ្នកផលិតយកធ្វើសម្រាប់ឈាមរដូវ។


រឿងផ្លាស្ទិកប៉ះពាល់បរិស្ថានជារឿងមួយ ហើយរឿងទី២ដែលពាក់ពន្ធ័ នោះគឺរឿងសុខភាពបន្តពូជ!


នេះជារូបគ្រឿងផ្សំសំឡីផ្លាស្ទិកដែលគេមិនបានដាក់នៅក្រោយកញ្ចប់ដូចផលិតផលផ្សេងៗឡើយ។

ឆ្ងល់អត់ មេចបានគេមិនដាក់? តើអ្វីដែលគេព្យាយាមលាក់ តើធ្វើមេចបានគេលាក់បានបើតាមច្បាប់តម្រូវឱ្យដាក់?


នេះជារូបភាពដកស្រង់ពីឯកសារបង្ហាញពីសារធាតុដែលគេច្រើនជាធម្មតាប្រើក្នុងការបង្កើតសំឡីផ្លាស្ទិកសម្រាប់ពាក់ពេលមករដូវ។ វាមិនមានអនាម័យដូចដែលយើងគិតឡើយ ព្រោះគេអាចប្រើជាតិកាត់ដើម្បីឱ្យវាឃើញសស្អាត។


  • ផ្នែកខាងលើដែលជាប្រភេទផ្លាស្ទិក PP PE ៣៦% ផ្នែកនេះមានលាបជាតិ lotion ការពារកុំឱ្យឆាប់រលាក អាឡាក់ស៊ី និងឱ្យទន់។

  • ស្រទាប់បន្ទាប់គឺ ក្លិនក្រអូប ដែលយើងតែងតែធំជាក្លិនប្រហើរផ្សេងៗ ដែលគេដាក់ជាភាពទាក់ទាញលើកញ្ចប់ ហើយពេលប៉ះជាមួយឈាមទៅ ច្រើនបង្កើតក្លិនមិនល្អ។

  • Synthetic fiber ជាផ្លាស្ទិកប្រើក្នុងសាច់ក្រណាត់ ឬ​ ណីឡុងរអិលៗ

  • Sodium polyacryate SAP សម្រាប់បឺតជាតិទឹកបានច្រើន ៣០ ដងនៃបរិមាណរបស់វា។ មានប្រហែល ៦% ក្នុងសំឡីផ្លាស្ទិក។

  • ជ័របិទជាប់ខោ មានសារជាតិគីមីដែលប៉ះពាល់សុខភាពបន្តពូជ។


ចង់ឱ្យអ្នកទាំងអស់គ្នាដឹងពីចំណុចសំខាន់ដែលសារធាតុគីមីទាំងអស់នេះអាចប៉ះពាល់សុខភាពបន្តពូជរបស់យើងក្នុងរយៈពេលវែង។ ហើយអ្នកទាំងអស់គ្នាអាចអានបន្ថែមបាន បើចាប់អារម្មណ៍!


១. ស្រទាប់ខាងលើដែលប៉ះស្បែកទ្វារមាសយើងផ្ទាល់ ដែលមានជាតិផ្លាស្ទិកស្រាប់ក្រៅពីប្រើច្រើនម៉ោង ហប់ និងរមាស់ កន្ទួល អាចធ្វើឱ្យកើតជម្ងឺមហារីក សម្រាប់មនុស្សស្រី​ មហារីកសុដន់ និងជាតិ BPA ដែលធ្វើឱ្យខ្សោយសម្ថ-ភាពរបស់ជាលិកាដែលជួយសុខភាពបន្តពូជរបស់យើង។


២. ជាតិក្រអូប VOCs ក៏ធ្វើឱ្យប៉ះពាល់ដល់ទ្វាមាស ប្រពន្ធ័បន្តពូជ ដំណើរពងទុំក្នុងការមានកូន និងមហារីក។ គេបានឱ្យដឹងថា ការពាក់ជិតនឹងស្បែកទ្វារមាសធ្វើឱ្យសារជាតិទាំងនេះងាយស្រួលក្នុងការធ្វើដំណើរចូលក្នុងខ្លួនយើង។



៣. Phthalates ប្រើដើម្បីធ្វើឱ្យផ្លាស្ទិកមានសភាពទន់ និងស្វិត។ គេប្រើវាឱ្យមានជាតិទន់ៗ និងប្រើក្នុងកាវបិទដូចគ្នា។ ក្នុងពិភពលោក វាពេញនិយមប្រើកើនពី ២.៤ លានទៅ ៦ លានតោន ក្នុងកំឡុងឆ្នាំ ២០០៧ ទៅ ២០១៧ ជាតិគីមីទាំងអស់នេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាព និងបរិស្ថានជាទូទៅ។


ឯកសារនេះក៏បានរាយរ៉ាប់ពីជម្ងឺគ្រឿងក្នុងដែលជាតិគីមី​ និងជាតិក្រអូបមានក្នុងសំឡីផ្លាស្ទិកនេះអាចប៉ះពាល់សុខភាពក្នុងរយៈពេលយូរផងដែល។



ផលិតផលប៉ះពាល់សុខភាពអាចលាក់ខ្លួនបាន ដោយសារតែផលប៉ះពាល់មិនបានឃើញភ្លាមៗ តែក្នុងរយៈជំនាន់មកក្រោយនេៈ បើអ្នកទាំងអស់គ្នាសង្កេត យើងនឹងមើលឃើញស្រ្តីមានជម្ងឺមហារីកកាន់តែច្រើនទៅ សុខភាពធ្លាក់ចុះ បូករួមទាំងស្រ្តេស នឹងសមត្ថភាពមានកូនក៏ធ្លាក់ចុះដូចគ្នា។ អាចថានេះជាការសន្និដ្នានគ្មានអំណះអំណាង តែការពិតដែលជាតិផ្លាស្ទិកប៉ះផ្ទាល់នឹងស្បែកយើងជារៀងរាល់ខែអាចប៉ះពាល់សុខភាពយើង ជារឿងជាក់ស្តែងតែយើងអាចសម្គាល់ដឹង តាមរយៈស្បែក ទៅដល់រដូវមិនទៀង និងការឈឺចាប់ ដោយមិនចាំបាច់មើលទៅណាឆ្ងាយឡើយ។ រឿងទាក់ទងនឹងសុខភាពបន្តពូជនេះ ក៏ស្រ្តីមិនបានយកចេញទៅនិយាយដែល ព្រោះភាពខ្មាសអៀន ទើបការផ្សាយពាណិជ្ជកម្មផលិតផលលើការសម្អាត និងធ្វើឱ្យសប្រដាប់ភេទនៅតែមានអ្នកទិញ ហើយការមិនយល់ពីការធ្លាក់សបែបណា ធម្មតា និងបែបណាជាផ្សិតនៅតែមាន។


ហេតុអ្វីបានជាគេមកដាក់ទុកស្រ្តី ព្យាយាមកុហក និងឱ្យស្រ្តីផ្លាស់ប្តូរធម្មជាតិទៅវិញ?

ការរកស៊ីបំផ្លាញសុខភាព និងទំនុកចិត្តជាបញ្ហាក្នុងសង្គម មិនមែនជាដំណោះស្រាយជីវិតឡើយ។


រឿងសុខភាពជារឿងចម្បង ដែលយើងត្រូវសន្សំក្នុងរយៈពេលវែងជាពិសេសការពារមនុស្សដែលយើងស្រលាញ់ និងមនុស្សក្នុងក្រុមគ្រួសាររបស់យើង។ ពេលខ្លះលុយមិនអាចដូរយកសុខភាពយើងមកវិញឡើយ ជាពិសេសបើយើងមានជម្ងឺមហារីក។ ជម្ងឺស្បូនជាដើម ប៉ះពាល់ដល់ផ្លូវចិត្ត និងសុភមង្គលរបស់មនុស្សស្រីខ្លាំងខ្លាណាស់។


អ្នកអាចចាប់ផ្តើមដោយយកចិត្តទុកដាក់នឹងវដ្តរដូវខ្លួនឯង។ ខ្ញុំដឹងថាម្នាក់ៗសម័យនេះរវល់ធ្វើការ តែអ្នកអាចដាក់ចិត្តផ្លាស់ប្តូរបន្តិចម្តងដោយមើលលើអ្វីដែលអ្នកអាចធ្វើបានក្នុងថ្ងៃនេះ។ ឧទាហរណ៍ ៖ បើអ្នកកំពុងមករដូវ ពេលយប់អាចគេងរុំភួយ ឬ ដាក់ក្រណាត់ ជៀសវាងពាក់សំឡីផ្លាស្ទិកស្អុះស្អាប់។ ពិបាកគក់ណាស់ភួយ ក្រណាត់! តែយើងដាក់ម៉ាស៊ីនបាន ហើយលុយយើងរកមកក៏ដើម្បីតែសុខភាពយើងដែរក្នុងនោះ ចឹងខ្លាចអីនឹងមានភួយ ឬ ក្រណាត់សម្រាប់ពេលមករដូវ។ ចូរប្រើ និងស្លៀកអ្វីដែលធូរ មិនតឹង ឬ រឹតខ្លួនយើងពេលគេង ទោះជាខោក្នុងក៏ដោយ បើវាហប់ តឹង រឹត នោះវាក៏មិនបានជួយដែរ។ បើអ្នកប្រើខោរដូវ ត្រូវដឹងប្រភពខោរដូវនោះដូចគ្នា ថាវាមកពីណា។ វាជាជាតិ Polyaster ដដែល ឬ មកពីក្រៅកន្លែងណា?


ពេលទៅធ្វើការ ហើយឈឺពោះមករដូវ ពិបាក រហិតរហៃ បើយើងចង់ឱ្យរដូវយើងមានការឈឺចាប់តិច មកទៀង នឹងមកអស់ៗ ហើយយើងកាន់តែដឹងពីរដូវខ្លួនឯង យើងត្រូវរៀនផ្លាស់ប្តូរទម្លាប់ល្អ ការញាំ ការគេង ការបោកខោអាវក្នុង ការលាងសម្អាតបានត្រឹមត្រូវ ចៀសវាងផលិតផលលើប្រដាប់ភេទទាំងឡាយ ប្រើផលិតផលមិនប៉ះពាល់សុខភាពស្បែកទ្វារមាសជាដើម បើអ្នកធ្វើបាន អ្នកនឹងចាប់ផ្តើមកត់សម្គាល់ឃើញលទ្ធផលក្នុងរយៈពេល ៦ខែទៅ។

ជាពិសេស អារម្មណ៍នឹងល្អជាងមុន ព្រោះអ្នកបានធ្វើរឿងល្អដើម្បីខ្លួនឯង។


ទម្លាប់ល្អជាការដាក់ចិត្ត ដើម្បីអនាគតសុខភាពក្នុងរយៈពេលយូរ។ បើសុខភាពមិនមែនជារឿងចម្បង តើអ្វីវិញ?

5 views0 comments
bottom of page