ការប្រើប្រាស់៖ បោកក្រណាត់មុនពេលប្រើប្រាស់។ កិបក្រណាត់អនាម័យស្អាតជាមួយខោក្នុង ហើយពេលប្រើប្រាស់រួចអាចបត់ដាក់ក្នុងកូនកាបូប។ វិធីបោកសម្អាត៖ ត្រាំក្រណាត់អនាម័យក្នុងទឹកធម្មតាទុកចោល១ម៉ោង ឬ លើស ឬ ទុកចោលមួយយប់ទៅតាមកាលវិភាគរបស់អ្នក នឹងទម្លាប់ពីខែមួយទៅខែមួយ។ បន្ទាប់មក បោកសម្អាតដោយដៃជាមួយនឹងសាប៊ូធម្មជាតិរបស់យើង ឬសាប៊ូបោកខោអាវធម្មតាក៏់បាន ចូលពូតឳ្យអស់សាប៊ូ និងជៀសវាសការប្រើប្រាស់ទឹកក្រអូបបន្ទន់សំលៀកបំពាក់។ ដាក់ក្នុងម៉ាស៊ីនបោក ឬ ប្រើច្រាស់ដុសក៏បានដែរ តែវាអាចនឹងឆាប់ចាស់រហែក។ ពេលប្រើប្រឡាក់ឈាមហើយ ចូរកុំទុកចោលើសពី២ថ្ងៃ ព្រោះអាចធ្វើឳ្យស្អិតខូចកំណាត់។ ចូរហាលឳ្យបានស្ងួតល្អ និងពូតទាល់តែអស់សាប៊ូសូមហាលឱ្យត្រូវកំដៅថ្ងៃឱ្យស្ងួត
