top of page

យកចិត្តទុកដាក់រៀនពីកម្លាំងធម្មជាតិរបស់អ្នក/Take her simply serious


សៀវភៅ “Wild Power“ ធ្វើឱ្យខ្ញុំចង់ចងក្រងអត្ថបទជាមួួយនឹងរូបភាពទាំងនេះឡើង ខ្ញុំសង្ឃឹមថាវានឹងក្លាយជាកម្លាំងចិត្តរបស់អ្នកក្នុងការមើលថែរក្សា និងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ជាពិសេសយល់ដឹងខ្លះពីសុខភាពវដ្តរដូវរបស់អ្នកដែលជាប្រធានបទធំមួួយក្នុងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ អគុណ!

Inspired by Wild Power, I create these posters. Hopefully, these will inspire you to take self-care and self-love to another level. All the best to you! Thank you!


Practice Menstrual Cycle Awareness

ការអនុវត្ត និងតាមដានវដ្តរដូវ អារម្មណ៍ និងសកម្មភាពរបស់ខ្លួនអ្នក។ បើអ្នកកត់ទុកក្នុងរយៈពេលពីកន្លះឆ្នាំ ​ទៅ១ឆ្នាំ ​អ្នកនឹងកត់សម្គាល់ឃើញការប្រែប្រួល ឬ អ្វីដែលអ្នកមិនដែលដឹងពីមុនពីខ្លួនអ្នក។

Know your vunerabilities and vulunarable times

ដឹង និងយល់ពីភាពងាយរងគ្រោះរបស់អ្នក ឬ ពេលដែលអ្នកត្រូវការនៅម្នាក់ឯង។ ព្យាយាមរំលែកពេលវេលានៅជាមួយនឹងខ្លួនឯងឳ្យបានច្រើន។ អ្នកអាចរកពេលនៅផ្ទះ ឬ ធ្វើអ្វីដែលខ្លួនឯងចូលចិត្តតែឯងដោយមិនមានអ្នករំខាន។ បើសិនជាការចងចាំមិនល្អ ឬ មានអារម្មណ៍អវិជ្ជមានកើតឡើង អ្នកគួរចាំមើលអារម្មណ៍នោះ ឬ និយាយប្រាប់ខ្លួនឯងពីអារម្មណ៍ទាំងនោះ។ ព្យាយាមជៀសវាងនូវការធ្វើអ្វីមួយព្រោះតែភាពភ័យខ្លាច និងកំហឹងសុទ្ធសាទ។ ការឆ្លើយតប និងទទួលស្គាល់អារម្មណ៍ដែលខ្លួនមាន ជៀសជាងការគេចវេច គឺជាទំនួលខុសត្រូវរបស់អ្នក វាជាសញ្ញាវិជ្ជមាននៃភាពចាស់ទុំ។

Take care of your overall health

មើលថែសុខភាពរបស់អ្នក មិនថាផ្លូវចិត្ត ឬ ផ្លូវកាយ។ ចាំថាការហាត់ប្រាណ ឬ សកម្មភាពដែលល្អចំពោះសុខភាពខ្លួនឯង គឺ​ជាការផ្តោតលើការស្រលាញ់ខ្លួនឯង មិនមែនជាការញៀន ឬ ដើម្បីគេចវេស ឬ ចង់បានការយកចិត្តទុកដាក់ពីអ្នកដទៃនោះឡើយ។

Slow the pace

នរណាក៏មានដំណើររៀងខ្លួនដែរ ចាំថា ដំណើររបស់អ្នកជារបស់អ្នក ទោះយឺត ឬ លឿន បើអាចបន្ថយបានព្រោះអ្នកហត់ ចាំថាអ្នកអាចបន្ថយបាន។ គ្មាននរណារស់នៅជីវិតអ្នកក្រៅពីអ្នក ហើយជីវិតក៏មិនមែនជាការប្រកួតប្រជែងដែរ។


Name the critic whenever you feel its presence; Response to the point; Take your own side; Use humor and be clear

ពេលដែលអ្នកលឺសម្លេងរិះគន់បន្លឺឡើង អ្នកអាចឱ្យឈ្មោះវា ឬ និយាយការរិះគន់នោះចេញមកឱ្យខ្លួនឯងបានលឺ។ ធ្វើបែបនេះគឺដើម្បីសម្គាល់វា វាអាចជួយឱ្យអ្នកមើលឃើញថាវាគ្រាន់តែជាសម្លេងដែលបន្លាចអ្នក។ ពេលដែលអ្នកមានអារម្មណ៍ច្របូកច្របល់ មានរឿងច្រើន អ្នកអាចចាប់យករឿងមួយយកមកមើលពីទង្ងន់របស់វា ហើយសួរខ្លួនឯងច្រើនដងពីន័យនៃរឿង ឬ បញ្ហានោះ។ ពេលខ្លះវាជាការសង្ស័យលើសមត្ថភាពខ្លួនឯង និងមិនទុកចិត្តលើខ្លួនឯងប៉ុណ្ណោះ។ កុំភ្លេចនៅខាងខ្លួនឯ​ង កុំស្អប់ខ្លួនឯង ព្រោះតែរឿងអវិជ្ជមានដែលអ្នកបានលឺពីខាងក្រៅ។ ច្បាស់នឹងផ្លូវដែលអ្នកនឹងដើរ ផ្លូវដែលមិនទាស់នឹងតម្លៃនៃភាពជាមនុស្ស និងភាពជាខ្លួនឯង។ ចុងក្រោយ កុំភ្លេចលេងសើចជាមួួយនឹងខ្លួនឯ​ងផង ពេលខ្លះអ្នកម៉ត់ចត់ពេក ភ្លេចថាខ្លួនឯងអាចញញឹម និងសើចបានទោះក្នុងកាលៈទេសៈណាក៏ដោយ។ អត្ថន័យនៃជីវិត គឺជាជីវិតខ្លួនឯងផ្ទាល់។ ទោះជាអ្នកជានរណា ឬ ធ្វើអ្វីជីវិតអ្នកនឹងមានន័យ​ទៅតាមតម្លៃនៃភាពជាមនុស្សដែលអ្នកមាន។

Listen; Know thyself and recognize limits ; Get help

ស្តាប់ទាំងរាងកាយ ស្តាប់ទាំងបេះដូង កុំស្តាប់តែការគិតរបស់យើងតែមួយមុខ។ ទុកពេល នឹងអត់ធ្មត់ផ្តល់នូវកន្លែងទំនេរឱ្យរាងកាយ និងបេះដូងអ្នកបាននិយាយដែរ។ ចុងក្រោយ ដឹងពីដែនកំណត់របស់ខ្លួនឯង និងដកខ្លួនចេញពេលដែលចាំបាច់។ បើអ្នកដឹងថាអ្នកត្រូវការជំនួយ កុំស្ទាក់ស្ទើរក្នុងការស្នើរសុំជំនួយ។34 views0 comments

Komentarai

Įvertinta 0 iš 5 žvaigždučių.
Kol kas nėra įvertinimų

Pridėti vertinimą
bottom of page