top of page

មករៀនរាប់វដ្តរដូវខ្លួនឯង!

អ្នកបានដឹងនូវថា ការចេះរាប់វដ្តរដូវខ្លួនឯងគឺសំខាន់ណាស់!​ សម័យឥឡូវស្រួលទេ យើងមានអេបដើម្បីឱ្យអ្នកចុចរាប់បានស្រួល ដូចជា CLUE, FLO, MeetU, Maya ជាដើម។ ចឹងការរាប់វដ្តរដូវ គេហៅថា “មធ្យោបាយប្រតិទិន” ដែលអ្នកប្រឹក្សាមធ្យោបាយពន្យាកំណើតនៅឱ្យយោបល់ថាជាវិធីសាស្រ្តពន្យាកំណើតមួយដែរ ក៏ប៉ុន្តែត្រូវនៅក្រោមការតាមដានដិតដល់ខ្លាំងទើបផ្តល់ជាយោបល់ក្នុងផែនការគ្រួសារ។


មធ្បោយបាយប្រតិទិននេះគោលបំណងធំគឺ យើងព្យាយាមគេចពីរួមភេទនៅចំ ឬជិតៗ ថ្ងៃដែលអូវុលទុំ តែអ្វីដែលពិបាកគឺ កាន់តែអាយុកើនទៅ ការមករដូវកាន់តែមិនទៀង យើងកាន់តែត្រូវតាមដានឱ្យបានយ៉ាងហោចណាស់៦ខែទៅ ទើបយើងអាចគណនាដឹងថាអូវុលប្រហែលជាអាចធ្លាក់ពេលណាពិតប្រាកដ។ គេចូលចិត្តប្រើវាផ្គួបនឹងការចាក់ទឹកក្រៅពាង មានន័យថាការបញ្ចេញទឹកកាមបុរសមកក្រៅទ្វារមាសមនុស្សស្រី ដែលមិនមែនជាមធ្យោបាយពន្យាកំណើតដែលអ្នកប្រឹក្សាឱ្យយោបល់ឡើយ ព្រោះវាមានហានិភ័យខ្ពស់។ មេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនមនុស្សស្រីបានដល់៥ថ្ងៃ និងមេជីវិតញីមានអាយុតែ២៤ម៉ោងប៉ុណ្ណោះ។

អ្នកដឹងថាវិធីសាស្រ្តពន្យាកំណើតភាគច្រើនគឺប្រើអ័រម៉ូន ដែលអាចមានការប៉ះពាល់តូច ឬ ធំដល់សុខភាពស្រ្តី វាមិនមែនសាកសមនឹងមនុស្សគ្រប់គ្នាទេ ត្រូវការសាកល្បង នឹងតាមដានច្រើនលលើជម្រើសលការប្រើប្រាស់ ហើយក៏គ្មានវិធីសាស្រ្តដែលធានា ១០០%ដែរ ចឹងទើបវិធីសាស្រ្តធម្មជាតិនេះអាចជួយបន្ថែម និងសាមសមនឹងស្រ្តីគ្រប់រូបដែលមករដូវ ដែលគាត់អាចរៀនពីវាបាន។ ក្នុងនោះយើងដឹងថាយើងមានថ្នាំ ៧២ម៉ោងការពារការភ្លាត់ស្លៀតដែរ ប៉ុន្តែមិនបានន័យថាយើងគួរលែងខ្វាយខ្វល់ ហើយលេបវាបានគ្រប់ពេលទេ វាជាជម្រើសចុងក្រោយប៉ុណ្ណោះ ហើយទោះអ្នកប្រើវិធីសាស្រ្តពន្យាកំណើតអ្វីក៏ដោយ ដូចនិយាយខាងលើការតាមដានការមករដូវនៅតែសំខាន់។ សុខភាពបន្តពូជបស់មនុស្សស្រីភាគរយខ្ពស់ណាស់ដែលស្ថិតលើការមករដូវជារៀងរាល់ខែ។


ខ្ញុំនឹងបង្ហាញពី CLUE អេបជាឧទាហរណ៍ឳ្យអ្នកមើល ហើយខ្ញុំនឹងប្រាប់រូបមន្តគណនាវដ្តរដូវក្នុងរយៈ៦ខែដោយសរសេរ ឬ កត់ទុក។



ការដឹងមធ្បមភាគក្នុងករណីបានតាមដាន ៦ ខែមកហើយ។ អាចប្រើរូបមន្ត៖ យកថ្ងៃវដ្តរដូវទាំង ៦ខែ មកចែកនឹង៦ ឧទាហរណ៍ ខែមេសា មាន ៣៣ថ្ងៃ ខែឧសភាមាន ៣២ថ្ងៃ ខែមិថុនាមាន ៣៥ថ្ងៃ និង(ឧទាហរណ៍) ខែកក្កដាមាន ៣៦ថ្ងៃ ខែសីហាមាន ៣៥ថ្ងៃ និងខែកញ្ញាមាន ៣៨ថ្ងៃ

៣៣+៣២+៣៥+៣៦+៣៥+៣៨/(ចែក)៦= ៣៤(.៨៦)ថ្ងៃ។ អាចថាជាមធ្បមវដ្តរដូវអ្នកមាន៣៤ថ្ងៃ!


ការដឹងថាមានវដ្តរដូវកំឡុង ២៥ ទៅ ៤៥ ថ្ងៃ​ ទោះវាមកថ្ងៃមិនដូចគ្នានឹងខែមុន ចាត់ទុកថាសុខភាពអ្នកប្រក្រតី។ ក្មេងជំទង់គាត់អាចមានវដ្តរដូវតែ ២៥ថ្ងៃ​ ឬ អាចបាត់៣ ទៅ ៤ខែក៏មានដោយសារតែគាត់ទើបតែពេញវ័យ។

អ្នកអាចកត់ទុកអារម្មណ៍ប្រែប្រួលអ្នកផងដែរ នោះអ្នកនឹងមើលឃើញការប្រែប្រួលពីមួយខែទៅមួយខែរបស់រាងកាយ និងអារម្មណ៍អ្នក។

80 views0 comments

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page